នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុម និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌទួលគោក រាជធានីភ្នំពេញ ស្តីពីការអភិវឌ្ឍមូលដ្ឋានសង្កាត់ ខណ្ឌ ការងារភូមិ សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ឆ្ពោះទៅការរៀបចំវេទិកាភូមិភាគទី១នាពេលខាងមុខ។ កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ក្រុមប្រឹក្សាខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង១០ អធិការនគរបាលខណ្ឌ ស្មៀនសង្កាត់ទាំង១០ នាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង១០ តំណាងយុវជន-នារីខណ្ឌសរុបចំនួន ១២៧នាក់ ។ ផ្តោតសំខាន់លេីការលំបាក បញ្ហាសេសសល់ និងសំណូមពរអំពី៖ ១-ការងារអភិវឌ្ឍន៍មូលដ្ឋានសង្កាត់ ២-គោលនយោបាយភូមិ ឃុំ សង្កាត់ សុវត្ថិភាពសាធារណៈ ៣-ការផ្តល់សេវាសាធារណៈជូនប្រជាជន ការងារជំរុញយុវជន-នារី នៅថ្នាក់ខណ្ឌ និងការគ្រប់គ្រងសេដ្ឋកិច្ចសេវាក្រៅប្រព័ន្ធ…៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន